តើត្រូវបញ្ចូលចំណាយតាមសំឡេងដោយរបៀបណា?
ចំណាយតាមសំឡេងអនុញ្ញាតឱ្យអ្នកពិពណ៌នាចំណាយដោយនិយាយឱ្យឮ ជំនួសឱ្យការវាយបញ្ចូល។ វាជាផ្នែកមួយនៃ SplitEase+។
ជំហាន
- ចុចប៊ូតុង + បន្ទាប់មកចុច សំឡេង (Voice)។
- ចុចមីក្រូហ្វូន ហើយនិយាយចំនួនទឹកប្រាក់ ថាវាសម្រាប់អ្វី និងរបៀបចែក ឧទាហរណ៍៖ "Dinner, 1200, split equally"។
- ពិនិត្យអ្វីដែល SplitEase បានបំពេញ ហើយចុច ពិនិត្យការចែក ហើយរក្សាទុក (Review split and save)។
- ធ្វើការកែប្រែណាមួយ ហើយចុច រក្សាទុក (Save)។
ការថតសំឡេងឈប់បន្ទាប់ពី 30 វិនាទី។ បច្ចុប្បន្ន ចំណាយតាមសំឡេងយល់តែភាសាអង់គ្លេសប៉ុណ្ណោះ។
អ្នកត្រូវមានយ៉ាងហោចណាស់មួយក្រុម ទើបអាចបញ្ចូលចំណាយតាមសំឡេងបាន។
កម្មវិធី SplitEase មិនទាន់មានជាភាសាខ្មែរនៅឡើយទេ។ ឈ្មោះប៊ូតុងក្នុងវង់ក្រចក គឺជាអ្វីដែលអ្នកនឹងឃើញជាភាសាអង់គ្លេសលើអេក្រង់។