តើត្រូវបង្កើតក្រុមក្នុង SplitEase ដោយរបៀបណា?

ក្រុមមួយផ្ទុកចំណាយដែលអ្នកចែកជាមួយមនុស្សដដែលៗ ដូចជាមិត្តរួមបន្ទប់ ឬមិត្តភក្តិក្នុងដំណើរកម្សាន្ត។ ចំណាយនីមួយៗក្នុង SplitEase ស្ថិតក្នុងក្រុមណាមួយ។

ជំហាន

  1. នៅលើផ្ទាំង ទំព័រដើម (Home) ចុច + ថ្មី (+ New) នៅក្បែរក្រុមរបស់អ្នក។
  2. ចុចរូបតំណាងដើម្បីជ្រើសរើសអេម៉ូជីសម្រាប់ក្រុម បន្ទាប់មកវាយបញ្ចូលឈ្មោះ។
  3. នៅក្រោម រូបិយប័ណ្ណ (Currency) ជ្រើសរើសរូបិយប័ណ្ណដែលចំណាយភាគច្រើននឹងប្រើ។
  4. ចុច បញ្ចូលពីទំនាក់ទំនង ឬតាមលេខទូរសព្ទ (Add from contacts or by phone) ដើម្បីបញ្ចូលមិត្តភក្តិដែលកំពុងប្រើ SplitEase រួចហើយ។ អ្នកក៏អាចរំលងជំហាននេះ ហើយអញ្ជើញពួកគេនៅពេលក្រោយបានដែរ។
  5. ចុច បង្កើត (Create)។

គម្រោងឥតគិតថ្លៃអនុញ្ញាតឱ្យបង្កើតបានរហូតដល់ 3 ក្រុម។ SplitEase+ ដកដែនកំណត់នេះចេញ។

កម្មវិធី SplitEase មិនទាន់មានជាភាសាខ្មែរនៅឡើយទេ។ ឈ្មោះប៊ូតុងក្នុងវង់ក្រចក គឺជាអ្វីដែលអ្នកនឹងឃើញជាភាសាអង់គ្លេសលើអេក្រង់។

សំណួរពាក់ព័ន្ធ

នៅតែត្រូវការជំនួយ?

សរសេរមកយើង ហើយមនុស្សម្នាក់មកពីក្រុមការងារ SplitEase នឹងឆ្លើយតប។

ទាក់ទងផ្នែកជំនួយ
ភាសា: ខ្មែរ