តើអាចប្រើរូបិយប័ណ្ណច្រើនជាងមួយក្នុងក្រុមតែមួយបានទេ?
បាន។ ក្រុមនីមួយៗមានរូបិយប័ណ្ណលំនាំដើម ហើយចំណាយនីមួយៗអាចប្រើរូបិយប័ណ្ណផ្សេង ដែលមានប្រយោជន៍ពេលធ្វើដំណើរទៅក្រៅប្រទេស។
ជំហាន
- ពេលអ្នកបញ្ចូល ឬកែចំណាយ ចុចនិមិត្តសញ្ញារូបិយប័ណ្ណនៅក្បែរចំនួនទឹកប្រាក់ ហើយជ្រើសរើសរូបិយប័ណ្ណ។
- ដើម្បីប្ដូររូបិយប័ណ្ណលំនាំដើមរបស់ក្រុម បើក ការកំណត់ក្រុម (Group settings) ហើយចុច រូបិយប័ណ្ណលំនាំដើម (Default currency)។ មានតែអ្នកគ្រប់គ្រងក្រុមទេដែលអាចប្ដូរវាបាន។
SplitEase មិនប្ដូររូបិយប័ណ្ណពីមួយទៅមួយទេ។ សមតុល្យ និងចំនួនទឹកប្រាក់ត្រូវទូទាត់ ត្រូវបានបង្ហាញដាច់ដោយឡែកសម្រាប់រូបិយប័ណ្ណនីមួយៗ។
រូបិយប័ណ្ណសម្រាប់ក្រុមថ្មីបានមកពី ប្រវត្តិរូប (Profile) → រូបិយប័ណ្ណ (Currency)។
កម្មវិធី SplitEase មិនទាន់មានជាភាសាខ្មែរនៅឡើយទេ។ ឈ្មោះប៊ូតុងក្នុងវង់ក្រចក គឺជាអ្វីដែលអ្នកនឹងឃើញជាភាសាអង់គ្លេសលើអេក្រង់។