តើត្រូវទូទាត់ជាមួយនរណាម្នាក់ដោយរបៀបណា?
SplitEase តាមដានថាអ្នកណាជំពាក់អ្នកណា ប៉ុន្តែមិនដោះស្រាយការបង់ប្រាក់ទេ។ សូមបង់ប្រាក់ទៅអ្នកម្ខាងទៀតតាមរបៀបដែលអ្នកធ្លាប់ធ្វើ បន្ទាប់មកកត់ត្រាវាក្នុងកម្មវិធី ដើម្បីឱ្យសមតុល្យទាំងសងខាងធ្វើបច្ចុប្បន្នភាព។
ជំហាន
- បើកក្រុម ហើយចុច ទូទាត់ (Settle up)។
- ប្រសិនបើអ្នកបានបង់ឱ្យនរណាម្នាក់ ចុច កត់ត្រាការបង់ប្រាក់ (Record payment) នៅក្បែរឈ្មោះរបស់គេ ពិនិត្យចំនួនទឹកប្រាក់ ហើយបញ្ជាក់។ អ្នកអាចកត់ត្រាតែផ្នែកមួយនៃអ្វីដែលអ្នកជំពាក់ក៏បាន។
- ប្រសិនបើនរណាម្នាក់បានបង់ឱ្យអ្នក ចុច សម្គាល់ថាបានទទួល (Mark as received) នៅក្បែរឈ្មោះរបស់គេ ហើយបញ្ជាក់។
ដើម្បីមើលការបង់ប្រាក់កន្លងមក ចុច ប្រវត្តិ (History) នៅលើអេក្រង់ដដែល។
កម្មវិធី SplitEase មិនទាន់មានជាភាសាខ្មែរនៅឡើយទេ។ ឈ្មោះប៊ូតុងក្នុងវង់ក្រចក គឺជាអ្វីដែលអ្នកនឹងឃើញជាភាសាអង់គ្លេសលើអេក្រង់។