SplitEase+

តើត្រូវកំណត់ចំណាយប្រចាំដោយរបៀបណា?

ចំណាយប្រចាំត្រូវបានបញ្ចូលទៅក្រុមដោយស្វ័យប្រវត្តិនៅថ្ងៃកំណត់របស់វា ដោយចែកតាមរបៀបដែលអ្នកបានកំណត់។ វាជាផ្នែកមួយនៃ SplitEase+។

ជំហាន

  1. បើកក្រុម បន្ទាប់មកបើក ការកំណត់ក្រុម (Group settings)។
  2. ចុច ចំណាយប្រចាំ (Recurring expenses) បន្ទាប់មកចុច បញ្ចូល (Add)។
  3. បញ្ចូលចំនួនទឹកប្រាក់ អ្នកបង់ និងរបៀបចែក បន្ទាប់មកជ្រើសរើសភាពញឹកញាប់៖ រាល់ថ្ងៃ រាល់សប្ដាហ៍ រាល់ខែ ឬរាល់ឆ្នាំ។
  4. ចុច រក្សាទុក (Save)។

ដើម្បីរំលងម្ដង បើកចំណាយប្រចាំ ហើយចុច រំលងលើកក្រោយ (Skip the next occurrence)។ កាលវិភាគនឹងបន្តដូចធម្មតាបន្ទាប់ពីនោះ។

កម្មវិធី SplitEase មិនទាន់មានជាភាសាខ្មែរនៅឡើយទេ។ ឈ្មោះប៊ូតុងក្នុងវង់ក្រចក គឺជាអ្វីដែលអ្នកនឹងឃើញជាភាសាអង់គ្លេសលើអេក្រង់។

សំណួរពាក់ព័ន្ធ

នៅតែត្រូវការជំនួយ?

សរសេរមកយើង ហើយមនុស្សម្នាក់មកពីក្រុមការងារ SplitEase នឹងឆ្លើយតប។

ទាក់ទងផ្នែកជំនួយ
ភាសា: ខ្មែរ