ខ្ញុំមិនបានទទួលកូដផ្ទៀងផ្ទាត់ SplitEase
SplitEase ឱ្យអ្នកចូលដោយប្រើកូដ 6 ខ្ទង់ ដែលផ្ញើតាម SMS ទៅលេខទូរសព្ទរបស់អ្នក។
ជំហាន
- ពិនិត្យថាលេខនៅលើអេក្រង់ត្រឹមត្រូវ។ ប្រសិនបើមិនត្រឹមត្រូវ ចុច ប្ដូរ (Change) ហើយបញ្ចូលម្ដងទៀត។
- រង់ចាំមួយនាទី។ សារអាចយឺតដោយសារបណ្ដាញរបស់អ្នក។
- ចុច មិនបានទទួល? (Didn't get it?)។ បន្ទាប់ពី 60 វិនាទី ផ្ញើម្ដងទៀតឥឡូវ (Resend now) នឹងអាចប្រើបាន។ ចុចវាដើម្បីទទួលកូដថ្មី។
- ត្រូវប្រាកដថាទូរសព្ទរបស់អ្នកមានសេវា ហើយមិនទប់ស្កាត់សារពីអ្នកផ្ញើដែលមិនស្គាល់។
បន្ទាប់ពីព្យាយាមច្រើនដងពេក អ្នកនឹងត្រូវបានស្នើឱ្យរង់ចាំពីរបីនាទីមុនពេលព្យាយាមម្ដងទៀត។
នៅតែមិនទាន់បានកូដ? ទាក់ទងមកយើង ជាមួយលេខទូរសព្ទដែលអ្នកបានប្រើ។
កម្មវិធី SplitEase មិនទាន់មានជាភាសាខ្មែរនៅឡើយទេ។ ឈ្មោះប៊ូតុងក្នុងវង់ក្រចក គឺជាអ្វីដែលអ្នកនឹងឃើញជាភាសាអង់គ្លេសលើអេក្រង់។