តើត្រូវកែ ឬលុបចំណាយដោយរបៀបណា?
អ្នកអាចកែតម្រូវចំណាយបាន បន្ទាប់ពីរក្សាទុក។ អ្នករាល់គ្នាក្នុងក្រុមនឹងឃើញសមតុល្យដែលបានធ្វើបច្ចុប្បន្នភាព។
ជំហាន
- បើកក្រុម ហើយចុចលើចំណាយ។
- ដើម្បីប្ដូរ ចុច កែ (Edit) ធ្វើការកែប្រែ ហើយចុច រក្សាទុក (Save)។
- ដើម្បីដកចេញ ចុចប៊ូតុង ⋯ បន្ទាប់មកចុច លុប (Delete) ហើយបញ្ជាក់។
ការលុបចំណាយមិនអាចត្រឡប់វិញបានទេ។
កម្មវិធី SplitEase មិនទាន់មានជាភាសាខ្មែរនៅឡើយទេ។ ឈ្មោះប៊ូតុងក្នុងវង់ក្រចក គឺជាអ្វីដែលអ្នកនឹងឃើញជាភាសាអង់គ្លេសលើអេក្រង់។